លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ សាខាខេត្តពោធិ៍សាត់ បានជម្រុញឲ្យសាខាសមាគមនារីថ្នាក់ស្រុក ឃុំ និង ភូមិ ត្រូវតែបង្កើនសមត្ថភាព ចូលរួមអភិវឌ្ឍន៍សង្គមជាតិ ពីព្រោះនារី គឺជាឆ្អឹងខ្នង សេដ្ឋកិច្ចសង្គម ដ៏សំខាន់មិនអាចខ្វះបាន ដោយហេតុថា នារីជាកម្លាំងចលករ ឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និង ទេសចរណ៍ ។
លោកជំទាវ ហ៊ុន ចាន់ធី បានបញ្ជាក់បែបនេះ ក្នុងខណៈអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស និង ទទួលស្គាល់ សមាសភាពសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ អនុសាខាស្រុកបាកានទាំង ១០ឃុំ ចំនួន ២០០នាក់ ក្នុងនោះ សមាសភាពបណ្តាញកិត្តិយស អនុសាខាថ្នាក់ស្រុក ១៤នាក់ និង សមាជិកាបណ្តាញថ្នាក់ឃុំ និង ភូមិ ១៨៦នាក់ កាលពីថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៥ នៅក្នុងសាលប្រជុំរបស់សាលាស្រុកបាកាន ។
បច្ចុប្បន្ននេះសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍ ទូទាំងខេត្តពោធិ៍សាត់ កំពុងត្រូវបានរៀបចំបង្កើត និង ប្រកាសទទួលស្គាល់ជាផ្លូវការ នូវសមាសភាព សមាជិកភាពថ្នាក់ស្រុក ថ្នាក់ឃុំ និង ថ្នាក់ភូមិ ក្នុងគោល បំណង ធ្វើឲ្យនារីនៅមូលដ្ឋានបានយល់ដឹង អំពីសិទ្ធិ និង តួនាទីភារកិច្ច របស់ខ្លួននៅក្នុងសង្គម ដើម្បីឈានទៅលុបបំបាត់ចោល នូវទស្សនៈការមើលស្រាល ខ្វះជំនឿជឿជាក់ខ្លួនឯង បន្តខិតខំបង្កើនសមត្ថភាព និង យកអស់នូវកម្លាំងកាយចិត្ត ក្នុងការរួមចំណែកឲ្យបានទូលំទូលាយ ដើម្បីឈានទៅសម្រេចផែនការទាំងឡាយ ស្របតាមគោលការរបស់អាជ្ញាធរដែនដី ក៏ដូចរាជរដ្ឋាភិបាលកម្ពុជា ។
លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសនិងទទួលស្ឡាល់សមាសភាពសមាគមនារីកម្ពុជាដើម្បីសន្តិភាព
