ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០១៥ បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ទាំង១០ភូមិ ក្នុងផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ប្រមាណ៣០០០នាក់ នៅបរិវេណវិទ្យាល័យពោធិ៍សាត់ ។ ពិធីនេះក៏មានការចូលរួមពី លោកជំទាវ ឯម ប៉ុណ្ណា តំណាងរាស្រ្ត មណ្ឌលពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត និង មន្ត្រីក្រុមការងារជាច្រើនរូបទៀត។ នៅក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ប្រមាណ៣០០០នាក់ នៅក្នុងសង្កាត់ផ្ទះព្រៃនោះ ឯកឧត្តម ម៉ៅ ធនិន បានចែកជូនវត្ថុអនុស្សាវរីយ៍ ជាសារុងម្នាក់មួយផងដែរ ៕