លោកជំទាវ ឯម ប៉ុណ្ណា សមាជិការដ្ឋសភា និង ជាសមាជិកាប្រតិបតិ្ត សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ សាខាខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតី ក្នុងពិធីប្រកាសទទួលស្គាស់សមាសភាព បណ្តាញសមាគមនារី ថ្នាក់សង្កាត់ទាំង៧ នៅក្នុងក្រុងពោធិ៍សាត់ ចំនួន ១៣៣នាក់ នាព្រឹកថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៥ នៅសាលប្រជុំរបស់មជ្ឈមណ្ឌលប៊ុនរ៉ានី ហ៊ុនសែន ខេត្តពោធិ៍សាត់ ។ នៅក្នុងពិធីនោះក៏មានការចូលរួមពី ឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត, លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន ប្រធានកិត្តិយស, លោកជំទាវ ឡុង ម៉ារី ខូយ សុខា អនុប្រធានកិត្កិយស និង លោកស្រីជាសមាជិកាសមាគមនារី ថ្នាក់ខេត្ត ក្រុង ជាច្រើនរូបទៀត ។
នៅក្នុងពិធីប្រកាសនោះ លោកជំទាវ ហ៊ុន ចាន់ធី បានចែកជូនវត្ថុកំដរដៃ ដល់សមាជិកា ក្នុងក្រុងពោធិ៍សាត់ ចំនួន ១៣៣នាក់ ក្នុងម្នាក់ៗថវិកា ១ម៉ឺនរៀល និង សារុងម្នាក់១ ដែលជាអំណោយផ្ទាល់របស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត និង លោកជំទាវផងដែរ ៕