ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥: ឯ.ឧ ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់-លោក យ៉ម យ៉ា អភិបាលរងនៃគណៈអភិបាលក្រុងពោធិ៍សាត់ រួមនឹងសមាជិកសមាជិកា-កាកបាទក្រហម បាននាំយកនូវអំណោយបន្ទាន់ចែកជូនដល់ក្រុមគ្រួសារ ដែលទទួលរងនូវភ្លើងឆេះផ្ទះ ដែលឋិតនៅក្នុងភូមិ.កំពង់ស្ទោង សង្កាត់.ចំរើនផល ក្រុងពោធិ៍សាត់។