អត្ថបទផេច kroko ក្រគរ ជួយ ក្រគរ)
…………………………………
ពីឆ្នាំ ២០១៦ ដល់ ២០១៨ ខេត្តកោះកុងនឹងទទួលបានការវិនិយោគបណ្តាញអគ្គិសនីពីអគ្គិសនីកម្ពុជាចំនួន 100 លានដុល្លារ ដើម្បីធានាថាភូមិទាំងអស់ (លើកលែងលើកោះ) នឹងមានអគ្គិសនីសំបូរនិងមានថ្លៃថោកជាងបច្ចុប្បន្នក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃ ការពង្រីកតំបន់ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ សំដៅបង្កើតការងារជូនប្រជាពលរដ្ឋជាពិសេសយុវជននិងយុវនារី ។ ឯឧ កែវ រតនៈ បានបញ្ជាក់ដូចនេះក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិប្រទេសចិន CCTV នៅឯវារីអគ្គិសនីស្ទឹងតាតៃព្រឹកថ្ងៃទី ២៣ ខែ ធ្នូ នេះ។