លោក ជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់អញ្ជើញចុះចែកអំណោយដល់ជនក្រីក្រនៅក្រុងពោធិ៍សាត់និងឃុំស្វាយដូនកែវ ស្រុកបាកាន


អំណោយជូនដល់ប្រជាជនក្រ១ក្រោមអធិបតីភាពលោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់
ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ មន្ទីរកិច្ចការនារី ខេត្តពោធិសាត់ បានរៀបចំអំណោយជូនប្រជាជន ក្រ ១ នៅសង្កាត់រលាបចំនួន ១៨៤គ្រួសារ និង នៅឃុំស្វាយដូនកែវចំនួន ១០៥គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ២៥គីឡូ តង់១ ធុងទឹក១ ទឹកត្រី១យួរ និងថវិកា២០០០០រៀល។ អំណោយនេះជាការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងកិច្ចការនារី ឯមន្ទីរកិច្ចការនារីជាអ្នកអនុវត្តយកផ្តល់ជូនប្រជាជន ក្រ១ នៅឃុំ សង្កាត់ខាងលើ។

1934248_215189738813359_3545651574106869503_n 12366373_215189708813362_7466090489032594734_n 12366447_215189675480032_5635971754670068016_n 12376821_215189688813364_1638940251694136404_n