តើថ្ងៃ៧មករាឆ្នាំ១៩៧៩កើតមានឡើង ដោយសារតែអ្វី?


★តើថ្ងៃ៧មករាឆ្នាំ១៩៧៩កើតមានឡើង ដោយសារតែអ្វី ?
*******************
ក្រោយខ្មែរក្រហមដណ្តើមជ័យជំនះពី របប សាធារណរដ្ឋខ្មែរ នាថ្ងៃទី១៧ខែមេសា
ឆ្នាំ១៩៧៥ ពួកមេដឹកនាំកំពូលរបបខ្មែរក្រហម
បានឆក់ប្លន់យកសមិទ្ឋិផលញើសឈាមអ្នក តសូ៑ពិត ប្រាកដហើយនាំជាតិមាតុភូមិខ្មែរ
អោយធ្លាក់ ចូលក្នុងរបបប្រល័យពូជសាសន៍ ! ★ភាពអត់ឃ្លាន ធ្វើការធ្ងន់ៗ ហូបបបររាវៗ
១ខ្ទះ៥ទៅ៦កំប៉ុងអង្ករ ការកាប់សម្លាប់ ប្រជាពលរដ្ឋដោយគ្មានទោសពៃ ឈឺដេកស្លាប់
ដោយគ្មានថ្នាំព្យាបាល ទាំងនេះហើយជាកំហឹង
នៃអ្នកស្នេហាជាតិពិតប្រាកដ ! ដើម្បីរំដោះខ្លួនរំដោះជាតិអោយផុតពីស្ថានភាពស្ទើរស្លាប់ស្ទើររស់ក្នុងរូបរាងកាយស្គាំងស្គម ដណ្តប់ស្បែកឆ្អឹងរងចាំតែសេចក្តីស្លាប់ នៅឯស្រុកស្នួល នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨
កងទ័ព រណៈសិរ្សសាមគ្គីសង្គ្រោះជាតិ បាន
បង្កើតឡើងហើយចាប់ផ្តើមវាយរំដោះជាតិ មាតុភូមិ ពីពួកបនប្រល័យពូជសាសន៍រហូត ទទួលបានជ័យជំនះនាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ បិទបញ្ចប់នៃសក្ករាជនៃ របប ស្ទឹងទឹកភ្នែក សមុទ្រឈាម
★មកទល់ ឆ្នាំនេះមានរយៈពេល៣៧ឆ្នាំហើយ
តែយើងទាំងអស់គ្នានៅតែដិតដាមដោយ វិប្បដិសារីដ៏សែនឈឺចាប់ ខ្លោចផ្សារបន្សល់ទុក ដែលរបបខ្មែរក្រហមបានសម្លាប់ ឱពុក ម្តាយ បង ប្អូន ក្រុមគ្រួសារ ដោយ ខ្នងពូថៅ
គល់ឬស្សី ដងចប និង ដោយអត់អាហារ ក្រោមក្រសែភ្នែកឈឺចុកចាប់តែប៉ណ្ណោះ !
※ តើ៧មករាឆ្នាំ១៩៧៩ ជាសត្រូវ របស់
ប្រជាពលរដ្ឋខ្មែរឬ ?
★សូមដួងព្រលឹងអ្នកតសូ៑រំដោះជាតិ និង ប្រជាពលរដ្ខខ្មែរដែលស្លាប់ដោយគ្មានកំហុស
អ្វីសោះនិងដោយសារតែមនោគមវិជ្ជានៃ សង្គ្រាមត្រជាក់ បានឡើងសុគតិភពកុំបី
ឃ្លៀងឃ្លាតឡើយ !(ទាំងអត្ថបទ ទាំងរូបភាពយកទាំស្រុងពី face book ខ្មែរតេជោ )

៧មករាខួបទី៣៧ឆ្នាំ ក្រោមរបបប៉ុល ពត រូបភាពកាលជន្លៀសចេញពីទីក្រុង រូបភាព ៣៧ ឆ្នាំ ១៩៧៩-២០១៦