សហគមន៍កសិកម្ម ត្រូវចេះរក្សាការធ្លាក់ចុះតម្លៃ មុនពេលប្រមូលផល និង លក់ចេញ ដោយអនុវត្តន៍ទៅតាមពេលវេលា និង ឱកាសនៅលើទីផ្សារ ទាំងក្នុង និង ក្រៅប្រទេស ទើបធ្វើឲ្យផលិតផលកសិកម្មរបស់សហគមន៍យើង មានតម្លៃឡើងវិញ គ្មានការបណ្តុះបង្អាប់ពីពួកឈ្មួញ ។ នេះជាការលើកឡើង របស់ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុបណ្តាល ពង្រឹងសមត្ថភាពសហគមន៍កសិកម្ម លើការងារគ្រប់គ្រងរដ្ឋបាល ភាពជាអ្នកដឹកនាំ និង កិច្ចសន្យាផលិតកម្មកសិកម្ម ជូនដល់សហគមន៍កសិកម្មចំនួន ៦០នាក់ នាព្រឹកថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៥ ដែលរៀបចំដោយ មន្ទីរកសិកម្មខេត្ត គាំទ្រដោយ ថវិកាជាតិ នៅសាលប្រជុំរបស់មន្ទីរ ។
ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល
