ឯកឧត្តម អ៊ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្ត ត្រូវបាន ឯកឧត្តម ម៉ក់ រ៉ា អភិបាលរងនៃ គណៈអភិបាលខេត្ត តំណាងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ប្រកាសតែងតាំង និង ឲ្យបំពេញការងារ ជួយអភិវឌ្ឍន៍សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ នារសៀលថ្ងៃទី ៣០ ខែ ឆ្នូ ឆ្នាំ ២០១៥ នៅក្នុងសាលប្រជុំ របស់សង្កាត់ ។
បន្ទាប់ពីទទួលប្រកាស និង ការប្តេជ្ញាចិត្ត របស់ឯកឧត្តម អ៊ឹង គឹមលាង រួចមក ឯកឧត្តម ម៉ក់ រ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍មួយចំនួន ជូនដល់មន្រ្តីក្រុមការងារទាំងថ្នាក់ខេត្ត ក្រុង សង្កាត់ទាំងអស់ ត្រូវខិតខំប្រតិបត្តិឲ្យបានត្រឹមត្រូវមានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ មានកិច្ចសហការសាមគ្គីភាពផ្ទៃក្នុងល្អ លុបបំបាត់នូវរាល់ភាពអសកម្មដែលជាទង្វើមិនល្អ ពិនិត្យផ្ទៀងផ្ទាត់ និង ធ្វើបច្ចុប្បន្នភាពឡើងវិញ ចំពោះប្រជាពលរដ្ឋ និង ជំរុញឲ្យប្រជាពលរដ្ឋទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលគ្រប់អាយុឲ្យបានគ្រប់ៗគ្នា ។
ជាមួយគ្នានោះដែរ សូមឲ្យមន្រ្តីចុះជួយសង្កាត់ព្រៃញី ក៏ដូចបណ្តាសង្កាត់ផ្សេងៗទៀត ចូលរួមទាំងស្មារតី សម្ភារៈ ថវិកា ដើម្បីជួយដល់ប្រជាពលរដ្ឋឲ្យដូចភ្លៀងរលឹម ៕