ខេត្តពោធិ៍សាត់ប្រារព្ធមិទ្ទិញរំលឹកអនុស្សាវរីយ៍ខួបលើកទី ៣៧ឆ្នាំ ថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ឆ្នាំ១៩៧៩-៧ មករា ឆ្នាំ២០១៦) ដែលជាថ្ងៃបានរំដោះជីវិតប្រជាជន និងប្រទេសកម្ពុជា ឲ្យចាក់ផុតពីក្រញាំមច្ចុរាជក្នុងរបបប្រ ល័យពូជសាសន៍ ប៉ុល ពត ។
ពិធីរំលឹកខួបអនុស្សាវរីយ៍ខួបលើកទី ៣៧ឆ្នាំនាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៦នេះ ត្រូវបានប្រារព្ធឡើងយ៉ាងមហោឡារិក នៅមជ្ឈមណ្ឌលវប្បធម៌កោះសំពៅមាស ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែ និង ថាមពល, ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ ឯកឧត្តម លោកជំទាវ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងនៃគណៈអភិបាលខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និវត្តន៍ជន សិស្ស និង មហាជនរាប់ពាន់នាក់ ។