កិច្ចប្រជុំការងាររបស់គណៈកម្មាធិការគណបក្សខេត្តពោធិ៍សាត់


នៅរសៀលថ្ងៃទី២៣ខែមិថុនា ឆ្នាំ ២០១៥ នៅស្នាក់ការគណបក្សខេត្តពោធិ៍សាត់ មានបើកកិច្ចប្រជុំមួយ ក្រោមអធិបតីភាពៈ

ឯកឧត្តម ខូយ សុខា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម ម៉ៅ ធនិន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់។

ឯកឧត្តម ម៉ក់ រ៉ា អនុប្រធានប្រចាំការគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត។

សមាសភាពចូលរួមក្នុងអង្គប្រជុំមានៈ

សមាជិកអចិន្ត្រៃយ៍ និងសមាជិកគណៈកម្មាធិការគណបក្សខេត្ត

ប្រធានគណៈកម្មាធិការគណបក្សស្រុក  ក្រុង

ព្រមទាំងប្រធានគណៈកម្មាធិការសាខាគណបក្សបណ្តាមន្ទីរ  អង្គភាព ជុំវិញខេត្ត។

ខ្លឹមសារៈ – ផ្សព្វផ្សាយសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៨អាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជា

–   រៀបចំចាត់តាំងប្រារព្វពិធីរំឭកខួបអនុស្សាវរីយ៍លើកទី៦៤ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

គណអធិបតី១ សមាជិក១ សមាជិក២ សមាជិកអង្គប្រជុំ សមាជិកអង្គប្រជុំ២