សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ពានរង្វាន់(មរតកវប្បធម៌ខ្មែរ)


សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យចូលរួមធ្វើសកម្មភាពដើម្បីរក្សាសម្បត្តិវប្បធម៌ និងសិល្បៈបុរាណខ្មែរ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា ការនិយាយត្រឹមតែពាក្យស្រឡាញ់ និងចង់ថែរក្សាសម្បត្តិវប្បធម៌ ឬសិល្បៈបុរាណជាតិមិនគ្រប់គ្រាន់នោះទេ គឺត្រូវតែចូលរួមធ្វើសកម្មភាពទាំងអស់គ្នា។
សម្តេចតេជោ បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទកម្មវិធីប្រលងសិល្បៈបុរាណ «មរតកវប្បធម៌ខ្មែរ» និងប្រគល់រង្វាន់ដល់ ម្ចាស់ជ័យលាភី នាល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦នេះ នៅសាលមហោស្រពកោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនឯកជន និងសម្បុរសជន ចូលរួមឧបត្ថម្ភគាំទ្រដល់ការប្រលងប្រជែងវប្បធម៌សិល្បៈបុរាណខ្មែរ៕

12565450_928183650570424_7761103368578641474_n 1239756_928155027239953_207520251754304279_n 12507456_928155097239946_8124080260195859695_n 12509526_928306727224783_6008536589997047531_n 12512612_928227200566069_7848700995153784816_n