ឯកឧត្តម ស៊ុយ ស៊ែម រដ្ឋមន្រីក្រសួងរ៉ែ និង ថាមពល និងជាប្ធានក្រុមការងារ បានអញ្ចើញជាអធិបតីដ៏ខ្ពង់ខ្ពស់បញ្ជះបឋមសិលាកសាងស្ពានឈើប្រវែង ១៨០ ម៉ែត្រ


ព្រឹកថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៦ ឯកឧត្តម ស៊ុយ សែម យ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និងជាប្រធានក្រុមការងារគណបក្សប្រជាជន ថ្នាក់កណ្តាលចុះជួយខេត្តពោធិ៍សាត់បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី បញ្ចុះបឋមសិលា កសាងស្ពានឈើមួយកន្លែងឆ្លងស្ទឹងពោធិសាត់ ភ្ជាប់ឃុំលាច និង ឃុំសំរោង ក្នុងស្រុកភ្នំក្រវាញ ដែលមានបណ្តោយប្រវែង158m និទទឹង4,2m ដោយថវិកាបានមកពីបុណ្យផ្កាសាមគ្គីឃុំទាំង7ក្នុងស្រុកភ្នំក្រវាញ ការជួយឧបត្ថម្ភពីក្រុមការងារចុះជួយស្រុកភ្នំក្រវាញនឹងកម្លាំងសាមគ្គីស្មគ្រចិ្តត្តចូលរួមទាំងកម្លាំងកាយជួយសាងសង់។ ដោយឡែកឯ.ឧ ស៊ុយ សែមបានចូលរួមកសាង ចំនួន 10 លានរៀលផងដែរ។បន្ទាប់ពីចែកអំណោយជូនសិស្ស វិទ្យាល័យហ៊ុនសែន ភ្នំក្រវាញ និងលោកយាយលោកតារួចមក ឯ.ឧបានអញ្ជើញកាត់សីមានិងបញ្ចុះដែកគោលជានិមិត្តរូបនៃការចាប់ផ្តើមសាងសង់។ ស្ពានថ្មីនេះនៅពេលសង់ហើយនៅមុនចូលឆ្នាំខ្មែរ បងប្អូន និងឆ្លងដោយមិនបាច់បង់លុយដូចសព្វថ្ងៃ ដែលមានស្ពានឯកជន ដូចមាននៅក្នុងរូបភាពនេះស្រាប់ ដែលប្រជាជនត្រូវចំណាយរាល់ថ្ងៃ។
បន្ទាប់មកគណៈប្រតិភូបានអញ្ជើញទៅពិនិត្យមើលវគ្គបណ្តុះ
បណ្តាលកាត់ដេរ និង computerដែលក្រុមការងាររៀបចំឡើងនៅស្នាក់ការគណបក្សស្រុក ដើម្បី បណ្តុះបណ្តាលសមាជិក
គណបក្សប្រជាជន ជាយុវជនឲ្យមានបំណិនជីវិត ។

12565629_463557230517683_9207016592248407888_n 936591_463612567178816_8461941882364961023_n 944033_463612693845470_7312252883476685525_n 12417797_463557257184347_7839873166673337610_n 12508755_463557153851024_948541585834852850_n 12510251_463557017184371_6114596115496854220_n 12540666_463557047184368_533437288269003492_n 12540855_463557327184340_5482167733625480726_n 12541159_463557280517678_5318046493918253997_n 12552636_463557113851028_8671450367287348904_n 12552747_463557203851019_3659827338392155016_n