ដោយមានការណែនាំភ្លាមៗ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត នៅព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៦នេះ បានដឹកនាំក្រុមការងារចុះទៅសួរសុខទុក្ខ និង នាំយកអំណោយ ជួយសម្រាលបញ្ហាប្រឈមមួយចំនួន របស់គ្រួសារសព និង ជនរងគ្រោះ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកក្រគរ នាយប់មិញនេះ បណ្តាលឲ្យស្លាប់ ៥នាក់ និង របួសធ្ងន់ស្រាល ១៩នាក់ ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានប្រកាសជួយដឹកជញ្ជូនសព ជនរងគ្រោះ ៥នាក់ ដល់គេហដ្ឋាន ខណៈដែលអ្នករងរបួសធ្ងន់ នឹងជួយដឹកទៅកាន់មន្ទីរពេទ្យ នៅរាជធានីភ្នំពេញ ហើយជនរងគ្រោះរបួសស្រាល ម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល និង ទឹកដោះគោឆៅមួយឡូត៏ ។