ប្រជាពលរដ្ឋក្រីក្រចំនួន១០០គ្រួសារ រស់នៅក្នុងសហគមន៍ ព្រែកតាប្រាក់ ភូមិថ្មី និង ភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦។
អំណោយមនុស្សធម៌ដែលត្រូវផ្តល់ជូនគ្រួសារក្រីក្រ នាពេលនោះមានគ្រឿងឧបភោគបរិភោគ ភេសជ្ជៈ ធុងចម្រោះទឹកស្អាត សម្ភារៈប្រើប្រាស់ អាវយឺត និងថវិកាមួយចំនួន៕