ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០១៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំប្រតិភូថ្នាក់ខេត្ត ស្រុក និងអង្គភាពមន្ទីរជំនាញពាក់ព័ន្ធចុះទៅ
ស្រុកវាលវែង ដើម្បីត្រួតពិនិត្យមើលជាក់ស្តែងជុំវិញបញ្ហារុករានកាន់កាប់ដីព្រៃខុសច្បាប់ នៅចំណុចភូមិស្ទឹងថ្មី ឃំុប្រមោយ ស្រុកវាលវែង ដែលមានបញ្ហាចំនួន ១៦៨
គ្រួសារ។ ឯកឧត្តមបានមានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលបានមកតាំងលំនៅអនាធិបតេយ្យលើផ្ទៃដីរបស់រដ្ឋ និងបានសំណូមពរឲ្យ
គាត់ឈប់កាប់ឆ្ការរុករាននិងធ្វើការបំលាស់លំនៅឲ្យបានមុនពេល ១៥ ថ្ងៃ ពុំនោះទេនិងត្រូវទទួលទោស រីឯមេក្លោងឯកឧត្តម និងសំុដីកាពីតុលាការដើម្បីចាត់ការ
តាមផ្លូវច្បាប់។