ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជម្រុញឲ្យអាជ្ញាធរ ភូមិ សង្កាត់ និង មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល ព្រមទាំងប្រជាការពារ ត្រូវកែប្រែផ្លាស់ប្តូរទម្លាប់ ដែលគេមើលឃើញថាមិនត្រឹមត្រូវ មកខិតខំយកចិត្តទុកដាក់ ឲ្យមានភាពស្និទ្ធស្នាល និង រាក់ទាក់ជាមួយប្រជាជន ដើម្បីឲ្យស្របទៅនឹងគោលការណ៍ និង ភាពជាអ្នកចាស់ទុំ ក្នុងការងារគ្រប់គ្រងដឹកនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ការលើកឡើងបែបនេះនៅក្នុងពិធីចុះជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ប្រជាការពារ និង ក្រុមអ្នកម៉ូតូឌុប ទាំង១២ភូមិ ក្នុងសង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ប្រមាណ ៣០០០នាក់ នាព្រឹកថ្ងៃទី ០៤ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅបរិវេណវត្តបន្ទាយដី ។