លោកវេជ្ជបណ្ឌិត ហ្វីលីប ប៉ែលធី (Dr. Philippe Bellety) ប្រធានសមាគមគ្រូពេទ្យបារាំង របស់អង្គការ NOMA. បានចូលជួបសម្តែងការគួរសម្យ ជាមួយ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅសាលប្រជុំសាលាខេត្ត ។
ក្នុងខណៈនោះ លោកវេជ្ជបណ្ឌិត ហ្វីលីប ប៉ែលធី (Dr. Philippe Bellety) ក៏បានជម្រាបជូនអំពីគោលបំណង ចង់បង្កើតក្រុមការងារគ្រូពេទ្យមួយក្រុម សម្រាប់ពិនិត្យ និង ព្យាបាលជំងឺជូនកុមារ ដូចជា ៖ វះកាត់មាត់ឆែប សំឡាកធំ ដុំសាច់ ជើងខ្វេ…។ល។ នៅក្នុងទឹកដីខេត្តពោធិ៍សាត់ ។
ជាការឆ្លើយតប ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានបង្ហាញទឹកចិត្តសប្បាយរីករាយ ក្នុងគោលបំណងដ៏ល្អរបស់ អង្គការ NOMA. ដែលបានយកចិត្តទុកដាក់ ដល់កុមារ ដែលមានជំងឺដូចបានរៀបរាប់ខាងលើ ព្រមទាំងបានគាំទ្រទាំងស្រុងរាល់សកម្មភាពនានារបស់អង្គការ ដែលបានមកបំពេញការងារមនុស្សធម៌នៅក្នុងខេត្តរបស់ឯកឧត្តម ៕