នាពេលថ្មីៗនេះ លោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា សិស្សានុសិស្សត្រូវស្វែងយល់ឲ្យបានច្បាស់ថា ១៤ កុម្ភៈ ហៅថាបុណ្យសង្សារ ឬបុណ្យនៃក្តីស្រលាញ់ គឺមិនមែនវប្បធម៌របស់ខ្មែរយើងនោះទេ សូមក្មួយៗសិស្សានុសិស្សកុំយល់ច្រឡុំ វានាំឲ្យបាត់បង់ទាំងថវិកា កេរ្តិ៍ឈ្មោះ រហូតដល់ខ្លួនប្រាណ នៅពេលធ្លាក់ខ្លួនដល់ដៃជនខិលខូច និង ជនឆ្លៀតឱកាសដែលមានលុយ ។
ការលើកឡើងនេះ ក្នុងពេលលោកជំទាវ រួមជាមួយមន្ត្រីក្រុមការងារ និង ព្រះសង្ឃចំនួន ៦អង្គ ចុះទៅអប់រំផ្សព្វផ្សាយ ស្តីអំពីការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និង គ្រួសារខ្មែរ ជូនដល់ក្មួយៗសិស្សានុសិស្ស ចំនួន ៤០០នាក់ នៅវិទ្យាល័យទាចំរ៉ាត់ ដែលមានទីតាំងស្ថិននៅក្នុងភូមិត្នោតត្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ៕
លោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់បានចុះអប់រំដល់សិស្សសាលាចំនួន៤០០នាក់
