សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាថែរក្សាការពារសន្តិភាព ដើម្បីប្រជាពលរដ្ឋខ្មែររស់នៅសុខសាន្ត


សន្តិភាពគឺជាសេចក្តីត្រូវការចាំបាច់បំផុតសម្រាប់មនុស្សជាតិទូទៅមិនថាតែកម្ពុជាទេ។ ការរំដោះប្រទេស និងលុបបំបាត់សង្រ្គាមស៊ីវិល ព្រមទាំងការកសាងសន្តិភាពគឺមិនមែនជារឿងនិយាយអោយរួចតែពីមាត់នោះឡើយ។ ពិតណាស់ គឺកម្ពុជាបានចំណាយពេលវេលា និងការលះបង់អាយុជីវិតមនុស្សច្រើនណាស់ ទម្រាំកសាងសន្តិភាពបានពេញលេញដូចសព្វថ្ងៃនេះ។ យើងមិនត្រូវភ្លេចខ្លួនឡើយ។
នៅពេលនេះប្រទេសនៅក្នុងពិភពលោកមួយចំនួន ជាពិសេសនៅមឈ្ឈឹមបូព៌ា កំពុងជួបប្រទះភាពវឹកវរ និងការកាប់សម្លាប់ស្ទើររៀងរាល់ថ្ងៃដោយសារសង្រ្គាម នៅពេលដែលកម្ពុជាកំពុងរស់នៅសុខស្រួលក្នុងម្លប់សន្តិភាព។ មានតែបុគ្គលមួយចំនួនតូចប៉ុណ្ណោះ ដែលមិនខ្វល់អំពីតម្លៃសន្តិភាព ហើយតែងតែមានបំណងអាក្រក់បង្កបញ្ហាបំផ្លាញសេចក្តីសុខរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាថែរក្សាការពារសន្តិភាព ដើម្បីប្រជាពលរដ្ឋខ្មែររស់នៅសុខសាន្ត កូនចៅបានសិក្សារៀនសូត្រខ្ពង់ខ្ពស់ និងមានជីវភាពរស់នៅកាន់តែប្រសើរឡើង។ សូមជូនពរពលរដ្ឋបានសុខសប្បាយ និងរីករាយក្នុងឱកាសបុណ្យចូលឆ្នាំចិន៕

12729297_951941968187634_6388948269820188033_n 12645204_951941894854308_1125536827257910067_n 12651051_951941741520990_5881762011670426182_n 12654426_951942034854294_5596756054502372041_n 12654632_951942178187613_5204888940862131191_n 12715311_951941798187651_7401387776876412614_n