រសៀលថ្ងៃទី១២ ខែ កុម្ភ: ឆ្នាំ ២០១៦ ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងជា
ប្រធានគណៈកម្មាធិកាគណ:បក្សប្រជាជនកម្ពុជាខេត្តពោធិ៍សាត់
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម សុដេត នាយករងនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ (ក្រុមគ)
រួមទាំងមន្ត្រីថ្នាក់ខេត្ត ក្រុង ស្រុក ឃុំ ភូមិ និងកងកម្លាំងវិស្វកម្មជាច្រើនរូបទៀត បានអញ្ជើញក្នុងពិធីគ្រងពាលីបើកការរដ្ឋានសាងសង់ស្ពានបេតុងមួយខ្សែរបណ្តោយប្រវែង125m ទទឹង8.9m ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលស្ថិតនៅភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ តភ្ជាប់ទៅម្ខាងទៀតដែលស្ថិតនៅភូមិក្របៅជ្រុំ ឃុំបាក់ចិញ្ច្នៀន ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។