ចិនបានទទួលទិញអង្ករពីកម្ពុជា ច្រើនជាងគេបន្ទាប់មកគឺសហគមន៍ អឺរ៉ុប និងប្រទេសបារាំងបានឈរនៅលំដាប់នាំមុខគេ។ មកដល់ពេលនេះការនាំអង្ករចេញរបស់កម្ពុជាទទួលបានកំណើនជាង២០ភាគរយ បើធៀបនឹងខែមករា ឆ្នាំ២០១៥ កន្លងទៅ។
យោងតាមទិន្នន័យរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករបានឲ្យដឹងថាតាមរយ:ការកើនឡើងនេះកម្ពុជារំពឹងថា ការនាំចេញ អង្ករនៅឆ្នាំ២០១៦នេះអាចនឹងសម្រេច បាន៦០ម៉ឺនតោន។ លេខាធិការដ្ឋានលោក ហ៊ាន វណ្ណហន ប្រធានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករបានមានប្រសាសន៍ទៀតថា កំណើននេះកើតចេញពីការខិតខំរបស់វិស័យ ឯកជននិងរាជរដ្ឋាភិបាលតាមរយៈការបើកច្រកនាំចេញថ្មីៗជាច្រើន។
លោកបញ្ជាក់ថាកន្លងមកទីផ្សារប្រទេសចិនបានទទួលទិញអង្ករពីកម្ពុជាច្រើនជាងគេបន្ទាប់មកគឺសហគមន៍អឺរ៉ុបដែលក្នុងនោះប្រទេសបារាំងបានឈរនៅលំដាប់នាំមុខគេ។ លោក ហ៊ាន វណ្ណហន នៅតែមាន សុទិដ្ឋិនិយមថា ពីពេលនេះតទៅរាជរដ្ឋាភិបាលនឹងធ្វើការត្រួត ពិនិត្យនូវគោលនយោបាយនាំចេញអង្ករឡើងវិញដើម្បីសម្រេចឱ្យបាន១លានតោននៅឆ្នាំខាងមុខ។
យោងតាមទិន្នន័យដដែលបានបង្ហាញថាការនាំចេញអង្ករនៅខែមករាឆ្នាំ២០១៦ទទួលបានជាង៤៤.០០០តោនហើយចំនួននេះកើនឡើង២២,៦០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ ដែល មានចំនួន៣៥.៩២១តោន។ សូមរំលឹក ថាកាលពីឆ្នាំ២០១៥ កន្លងទៅកម្ពុជាធ្លាប់បានប្តេជ្ញានាំចេញអង្ករឱ្យបាន១លានតោន ប៉ុន្តែការបេ្តជ្ញានេះសម្រេចបានតែជាងកន្លះលានតោនស្មើនឹងពាក់កណ្តាលនៃផែនការរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ៕
អង្ករនៅឆ្នាំ២០១៦នេះអាចនឹងសម្រេច បាន៦០ម៉ឺនតោន
