កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក


កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក៖ «ពេលបាយក៏ប្រជុំពិភាក្សាគ្នាដែរ» ដែលគេហៅថា «Working Dinner»
(អាមេរិក)៖ កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ពីរដ្ឋ California បានឲ្យដឹងនៅមុននេះបន្តិចថា កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅពេលបាយក៏ប្រជុំពិភាក្សាគ្នាដែរ ដែលគេហៅ «Working Dinner» ហើយនៅពេលនេះ គឺជាពេលបាយល្ងាចទទួលទានអាហារ ទាំងអស់គ្នាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក និងមេដឹកនាំអាស៊ាន។
កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនេះ សម្រាប់នៅថ្ងៃទី១៥ ខែកុម្ភៈ បាន បញ្ចប់ ហើយនៅពេលនេះ (ពេលល្ងាចម៉ោងនៅអាមេរិក) កំពុងពិភាក្សាគ្នានៅលើតុបាយ និងបន្តបើកកិច្ចប្រជុំមួយថ្ងៃទៀត នៅថ្ងៃទី១៦ ខែកុម្ភៈ (ថ្ងៃនៅអាមេរិក)។
សូមជំរាបថា កិច្ចប្រជុំកំពូលនេះបានចាប់ផ្តើម នៅល្ងាចថ្ងៃចន្ទ ម៉ោងនៅសហរដ្ឋអាមេរិក តែនៅកម្ពុជាវិញត្រូវនឹងព្រឹកថ្ងៃអង្គារ ដែលបញ្ហានេះជាការលំបាកតែមួយគត់ របស់មេដឹកនាំអាស៊ាន ដោយសារខុសម៉ោងគ្នារហូតដល់ ១៥ម៉ោង។

12742412_893743160738494_2891127147935796832_n 12742138_893742997405177_5896450954475910902_n