ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានជួបជុំពិភាក្សាស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត


នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបប្រជុំពិភាក្សាគ្នា ស្តីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០១៦ ដែលនឹងត្រូវ ប្រារព្ធឡើងក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។
អង្គរសង្ក្រាន្តឆ្នាំ២០១៦នេះ នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៣ ដល់១៦ ខែមេសា ឆ្នាំ២០១៦ ដែលជាថ្ងៃនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរទូទាំងប្រទេស៕

12745969_893670274079116_645768460280245835_n 12688297_893670227412454_379382456214365093_n 12717585_893670234079120_3062319129700702819_n 12718181_893670220745788_3935283931729663156_n