លោកជំទាវ ម៉ែន សំអន ៖ កម្ពុជារីកចម្រើនខ្លាំង
លោកជំទាវឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងប្រាប់បងប្អូនខ្មែរ នៅប្រទេសអូស្ត្រាលីថា ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន បាននិងកំពុង រីកចម្រើនខ្លាំងក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្តេច តេជោ ហ៊ុន សែន។ ក្នុងនោះប្រទេសកម្ពុជា បានរក្សានូវកំណើន សេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ៧ភាគរយជារៀងរាល់ឆ្នាំ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការថ្លែងបែបនេះធ្វើឡើងក្នុងពិធីជួបស្រស់ស្រូបអា ហារសាមគ្គីជាមួយ ប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី នៅយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦។
លោកជំទាវ ម៉ែន សំអន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសមាគមខ្មែរប្រចាំនៅប្រទេសអូស្ត្រាលី ដែលបានជួយឧបត្តម្ភដល់ការព្យាបាលជំងឺភ្នែក និង ផ្តល់អង្ករជូនប្រជាពលរដ្ឋខ្មែរនៅតាមជនបទជាង ៧ម៉ឺនគ្រួសារ។
លោកជំទាវក៏បានបញ្ជាក់ថែមទៀតថា «កម្ពុជាបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ ថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ វត្តអារាម្យ មណ្ឌលសុខភាព ដោយរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរវង់ប្រមាណ ៧% ក៏ដូចជា គិតគូរក្នុងការដំឡើងប្រាក់បៀវត្សរ៍មន្ត្រីរាជការជាដើម។ល។»។