លោកជំទាវ ជុក សុផានី អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅសាលប្រជុំសាលាខេត្ត បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំ ទិវាជាតិទីក្រុងស្អាត ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃសុក្រ ទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៦ខាងមុខនេះ នៅទីតាំងចំនួន៣ រួមមាន ៖ ១-សាលារចនា ដឹកនាំដោយសាលាក្រុងពោធិ៍សាត់ ២-លើបូរីវប្បធម៌កោះសំពៅមាស ដឹកនាំដោយសាលាខេត្តពោធិ៍សាត់ ៣-ធ្វើសកម្មភាពផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងតាមរថយន្ត គ្រប់បណ្តាផ្លូវសំខាន់ៗក្នុងក្រុង និង ធ្វើកម្មវិធីសំណួរចម្លើយ ឆ្លើយយករង្វាន់នៅខាងមុខផ្សារថ្មីពោធិ៍សាត់ ៕