សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសតែងតាំងអភិបាលខេត្តមណ្ឌលគិរីថ្មី


សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសតែងតាំងអភិបាលខេត្តមណ្ឌលគិរីថ្មី

(មណ្ឌលគិរី)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅម៉ោង ៨៖៣៥នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញប្រកាសតែងតាំងអភិបាលខេត្តមណ្ឌលគិរីថ្មី។ ពិធីប្រកាសតែងតាំងអភិបាលខេត្តថ្មីនេះ ក៏មានការអញ្ជើញចូលរួមពីមន្រ្តីក្នុងសាលាខេត្ត និងមកពីតាមមន្ទីរនានាផងដែរ។

សូមបញ្ជាក់ថា លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្ននោះ ត្រូវបានបញ្ចប់តំណែងហើយ ដោយសាររូបលោកដល់អាយុចូលនិវត្តន៍។ តំណែងអភិបាលខេត្តមណ្ឌលគិរីនេះ នឹងត្រូវដាក់ជំនួសដោយលោក ស្វាយ សំអ៊ាង ដែលបច្ចុប្បន្នជាអភិបាលរងខេត្ត៕

12742040_894778923968251_6828984656939696350_n 12662669_894778927301584_8424914662136023012_n