ព្រឹកថ្ងៃទី18.02.2016 រដ្ឋបាលស្រុកដឹកនាំដោយលោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុក បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ មួយចំនួន ដូចជា អាវ ខោ កាបូបយួរ កាតាប កាបូបស្ពាយ ដបសម្រាប់ដាក់ទឹកញ៉ាំ ដែលលោកអភិបាលបានសុំជំនួយពីសមាគមន៍នៅប្រទេសសិង្ហបូរី ដើម្បីចែកជូនសិស្សានុសិស្សនៅសាលាបឋមសិក្សា ហ៊ុន សែនប្រម៉ោយ និងសិស្សសាលាវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ។