រសៀលថ្ងៃទី ២៩ ខែ កក្កដា ឆ្នាំ ២០១៥ នៅលើបុរីវប្បធម៌កោះសំពៅមាសមានការប្រគេនទៀនវស្សា និង បរិក្ខា ដល់ព្រះសង្ឃដែលនឹងគង់ចាំព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិក សមាជិកាក្រុមប្រឹក្សា អស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាព នានាជំុវិញខេត្ត ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋ ឧបាសក ឧបាសិកា ក្នុងក្រុងពោធិ៍សាត់ប្រមាណ ៥០០នាក់ ។ សម្ភារៈបរិក្ខាដែលប្រគេនព្រះសង្ឃទាំង ២៥វត្ត ក្នុងឪកាសនោះមាន ដូចជាទៀនព្រះវស្សា១គូ អង្ករ១០០គីឡូក្រាម និង បរិក្ខាសម្រាប់ចង្ហាន់កាន់ព្រះវស្សាជាច្រើន ព្រមទាំងបច្ច័យ ២៤ មឺនរៀលក្នុង១វត្តៗ ។