ការបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី ១៤
នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា
នៅព្រឹកថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១៦ នៅស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា មានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់ គណបក្សជំនាន់ទី ១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុល សេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំ ការនៃគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ព្រមទាំងមានការ ចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តមជាប្រធាន និងអនុប្រធាន ស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល ។ វគ្គអប់រំនយោបាយនេះ មាន គោលដៅលើកកម្ពស់ការយល់ដឹងជាមូលដ្ឋាន និងចាំបាច់មួយ ចំនួន របស់មន្រ្តី និងសកម្មជនយុវជនគណបក្ស ដើម្បីឆ្លើយតបនឹង សំណូម ពរនៃសភាពការណ៍ និងភារកិច្ចបច្ចុប្បន្នរបស់គណបក្សផង និង បម្រើឲ្យសំណូមពររក្សានិរន្តរភាពនៃការងារនៃការងារគណបក្សផង ។
ថ្លែងទៅកាន់សិក្ខាកាមចំនួន ៦៨ រូប ដែលជាមន្រ្តីបង្គោលរបស់ គណបក្សមកពីបណ្តាគណៈកម្មាធិការគណបក្សក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការយុវជនរបស់គណបក្ស សម្តេចអនុប្រធាន គណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល បានគូសបញ្ជាក់ថា ការកសាងពង្រឹង គណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង គឺជា ការងារដែលមានអត្ថន័យកំណត់ចំពោះជោគជ័យរបស់គណបក្សនៅ
គ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈ ហើយការអប់រំនយោបាយ ដល់ មន្រ្តីគណបក្ស និងសកម្មជនយុវជនរបស់គណបក្សឲ្យមានការយល់ ដឹងដោយមានមូលដ្ឋានត្រឹមត្រូវ អំពីគណបក្ស , កម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយរបស់គណបក្ស , សភាពការណ៍ជាតិ និងសភាពការណ៍អន្តរជាតិ , ភារកិច្ច ជាយុទ្ធសាស្រ្ត និងភារកិច្ចចំពោះមុខរបស់គណបក្ស ក៏ដូចអំពីអត្តចរិត សីលធម៌ល្អប្រពៃរបស់មន្ត្រីគណបក្ស គឺជាការចាំបាច់ ដើម្បីពង្រឹង ការឯកភាពខាងទស្សនៈ គោលជំហរ និងសកម្មភាពរបស់គណបក្ស ។ ទន្ទឹមនឹងការក្រើនរំឭកដល់មន្រ្តីគណបក្សឲ្យខិតខំពង្រឹងខ្លួនឲ្យបានរឹងមាំនោះ សម្តេចអនុប្រធានគណបក្ស ក៏បានផ្តាំផ្ញើឲ្យសិក្ខាកាមទាំង អស់យកចិត្តទុកដាក់ក្នុងការសិក្សា និងអនុវត្តនូវប្រការកំណត់ នានារបស់វគ្គ ប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ ។ សម្តេចអនុប្រធានគណបក្សក៏បានចាត់ទុកការសិក្សានេះ ជាឱកាសដែលសិក្ខាកាមបង្ហាញ អំពីស្មារតីអំណត់ ព្យាយាម អំពីភាពជាអ្នកដឹកនាំ និងភាពជាគំរូរបស់មន្រ្តីគណបក្ស ព្រមទាំងមនសិការប្រជាធិបតេយ្យ និងស្មារតីសាមគ្គីភាពផងដែរ ។