ឯកឧត្តម ម៉ក់ រ៉ា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់អញ្ជើញជាអធិបតីក្នុងពិធីស្តារបឹងទន្លេអុំឡើងវិញ


ឯកឧត្តម ម៉ក់ រ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ៖ ទឹក ក៏ដូចជាដី គឺតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋមិនអាចខ្វះបាន ដូច្នេះហើយទាមទារឲ្យបងប្អូនប្រជាពលរដ្ឋនៃឃុំស្រែស្តុកទាំងមូល ចូលរួមសហការគ្នា ស្តារបឹងទន្លេអុំឡើងវិញ ។ ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ នៅប្រទេសមួយចំនួន រួមមានប្រទេសកម្ពុជាផងដែរ ក៏បានជួបគ្រោះរាំងស្ងួត ជាពិសេសក្នុងឆ្នាំ២០១៦នេះតែម្តង ដែលអូសបន្លាយរយៈពេលយូរ នេះបើតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និង ឧត្តមនិយម បានប្រកាសកាលពីដើមឆ្នាំ ២០១៦ ។

ការថ្លែងបែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យឆ្លងកាត់ខ្សែបូបង្គោលព្រំប្រទល់ និង ស្តារបឹងទន្លេអុំឡើងវិញ នាព្រឹកថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០១៦ នៅបរិវេណបឹងទន្លេអុំ ក្នុងភូមិបាគូ ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ដោយមានការអញ្ជើញចូលរួមពី លោក ឡាច ផេងលី ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្ត លោក ផាយ ឡេង អភិបាលស្រុកកណ្តៀង លោកស្រី ឡូវ សំណាង នាយិកាអង្គការអភិវឌ្ឍន៍នារីខ្មែរ (ANKO) លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង បងប្អូនប្រជាពលរដ្ឋ ប្រមាណ ៧០០នាក់ផងដែរ ។

ក្រោយពីពិធីបុណ្យឆ្លងកាត់ខ្សែបូបង្គោលព្រំប្រទល់ ក៏មានពិធីរាប់បាត ប្រគេនព្រះសង្ឃចំនួន ៦០អង្គ ដែលនិមន្តមកពីវត្តចំនួន ៤ ក្នុងស្រុកកណ្តៀង មានវត្តក្តីឧត្តម វត្តបន្ទាយត្រោក វត្តព្រះធាតុ និង វត្តសែនជ័យផងដែរ ៕

12821448_1700498900239889_3903172708909030273_n 10367792_1700498913573221_4092528375199283545_n 10399164_1700498380239941_3928729424319897110_n 10406827_1700498536906592_6419344698610218350_n 10430476_1700498376906608_5956925801262041903_n 12800150_1700498916906554_8192982458515165176_n 12801197_1700498263573286_730151162090133688_n 12801401_1700498540239925_7404383582427489081_n 12803231_1700498346906611_2968866505902808692_n 12804822_1700498670239912_8452259113964596348_n 12805984_1700498266906619_3735209656963240159_n 12806212_1700498426906603_2662578175087582374_n 12809602_1700498550239924_5647178165207805312_n 12813918_1700498676906578_5556791146170978231_n 12814115_1700498663573246_2466481590538169136_n 12814790_1700498260239953_2472863683702079041_n