នៅថ្ងៃទី ០៦ ខែ មីនា ឆ្នាំ ២០១៦នេះ ក្រោមការដឹកនាំ និង ចង្អុលការ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានឲ្យមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្ត រៀបចំបោសសំអាតផ្លូវ និង គូសគំនូសចែកទ្រូងផ្លូវ ពីចំណុចក្បាលស្ពានថ្ម រហូតដល់ចុងកោះសំពៅមាស ផ្លូវលេខ១០១ ក្រុងពោធិ៍សាត់ ដើម្បីសម្រួលដល់ការធ្វើដំណើរ របស់បងប្អូនប្រជាពលរដ្ឋ និង ដើម្បីលម្អសោភណ្ឌភាពក្រុងពោធិ៍សាត់ ឲ្យមានសម្រស់កាត់តែទាក់ទាញផងដែរ ។
ជាងនេះទៅទៀត ឯកឧត្តម ម៉ៅ ធនិន ត្រូវបានប្រជាពលរដ្ឋមើលឃើញថា មានការអភិវឌ្ព្យន៍គួរឲ្យកត់សំគាល់ ដូចជាសំណង់អគារដ៍ធំរបស់រដ្ឋបាលសាលាខេត្ត
ដែលកំពុងស្ថាបនាសព្វថ្ងៃនេះ ការរៀបចំផ្សារ ប្រព័ន្ធលូបង្ហូរទឹកស្អុយ ការជុសជុល និង ស្ថាបនាផ្លូវកៅស៊ូ សួនច្បារតាមមាត់ស្ទឹង ភ្លើងបំភ្លឺតាមដងផ្លូវ និង រង្វង់មូលជាដើម ៕