ឯកឧត្តម ពេជ សោភ័ណ រដ្ឋលេខាធិការក្រសួងការងារ អញ្ជើញបើកវគ្គបណ្តុះបណ្តាល នៅខេត្តពោធិ៍សាត់


ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦នេះ បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ”ការពង្រឹងសមត្ថភាព ក្នុងការដោះស្រាយវិវាទការងារ ការទប់ស្កាត់ និង ដោះស្រាយ បញ្ហាកូដកម្ម បាតុកម្ម” នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមវត្តមាន ឯកឧត្តម ពេជ សោភ័ន រដ្ឋលេខាធិការ ក្រសួងការងារ និង ជាតំណាងឲ្យ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និង ជាគណៈកម្មការដោះស្រាយបញ្ហាបាតុកម្ម និង កូដកម្ម នៅគ្រប់មុខសញ្ញា, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង មានការអញ្ជើញចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត សរុបប្រមាណ ២០០នាក់ ។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ដើម្បីបង្កើនសមត្ថភាពដល់មន្ត្រី ក្នុងការដោះស្រាយវិវាទការងារ និង ទប់ស្កាត់ និង ដោះស្រាយបញ្ហាកូដកម្ម បាតុកម្ម ឲ្យបានទាន់ពេលវេលា និង មានប្រសិទ្ធភាព ។

12814301_1705313336425112_5917150319350063875_n 12821571_1705313163091796_1475352781491335481_n 229007_1705313376425108_6520481938358527417_n 1004499_1705313149758464_3934689472479008779_n 10364057_1705313386425107_2459170352701234939_n 10381982_1705313519758427_4442744804277913377_n 12042736_1705313429758436_7495958066575037486_n 12274780_1705313153091797_1840544550261116090_n 12814148_1705313513091761_8180807857023683818_n