សម្តេចវិបុល សាយ ឈុំ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី ១៥


ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី ១៥ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធាន គណបក្សនិងជាប្រធានគណៈប្រចាំការនៃ គណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា

នៅព្រឹកថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៦ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃគណៈ អចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល បានចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី ១៥ ដែលបាន ប្រារព្ធធ្វើនៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ព្រមទាំង មានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តមជាប្រធាន ស្ថាប័ន ជុំវិញគណៈកម្មាធិការកណ្តាល ។
ថ្លែងទៅកាន់សិក្ខាកាមចំនួន ៦៨ រូប ដែលជាមន្រ្តីបង្គោល និងយុវជន គណបក្សមកពីបណ្តាគណបក្សក្រសួង ស្ថាប័ន និងខេត្ត សម្តេចអនុ ប្រធានគណបក្សនិងជាប្រធានគណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល បានគូសបញ្ជាក់ថា គណបក្សមាន តួនាទី ដឹកនាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ហើយការកសាង គណបក្សឲ្យរឹងមាំលើវិស័យទាំងបីនេះ គឺជាការងារមានអត្ថន័យ កំណត់ចំពោះជោគជ័យរបស់គណបក្សនៅគ្រប់កាលៈទេសៈ និងគ្រប់ ស្ថានភាព ។ ដូច្នេះ អង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ មន្រ្តីគណបក្ស និងសមាជិកគណបក្សគ្រប់រូប ត្រូវចូលរួមចំណែកដោយសកម្ម ភ្ញាក់រឭក ក្នុងស្មារតីជឿជាក់ និងទទួលខុសត្រូវ ក្នុងការងារដ៏មាន សារៈសំខាន់ចាំបាច់បំផុតនេះ ។

សម្តេចអនុប្រធានគណបក្សបានក្រើនរំឭកឲ្យមន្រ្តីគណបក្សចងចាំថា បើប្រជាជនមានការជឿជាក់លើការដឹកនាំរបស់គណបក្ស នោះប្រជា ជននឹងនៅតែគាំទ្រគណបក្ស ហើយគណបក្សយើងនឹងរក្សាបាននូវ តួនាទីដឹកនាំរបស់ខ្លួនតាមរយៈជ័យជម្នះក្នុងការបោះឆ្នោត ។

ទន្ទឹមនឹងការសម្តែងនូវក្តីសង្ឃឹមជឿជាក់លើលទ្ធផលទទួលបានពីវគ្គអប់រំនយោបាយនេះ សម្តេចអនុប្រធានគណបក្ស ក៏បានទូន្មានឲ្យសិក្ខា កាមគ្រប់រូបយកចិត្តទុកដាក់ក្នុងការរៀនសូត្រ និងការគោរពវិន័យ សិក្សា ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ខ្លួន ធ្វើជាមានមូលដ្ឋានក្នុង ការត្រិះរិះពិចារណា , ការពុះពារលត់ដំខ្លួនជាមន្រ្តីដ៏ល្អ របស់ គណ បក្ស និងការផ្សព្វផ្សាយបន្តដល់សមាជិកគណបក្ស និងមហាជន ។

1509782_909414102504733_1683685576520128517_n 1934379_909414055838071_8420975392523826087_n 10494821_909414062504737_1664840930922543501_n 12239865_909414429171367_5432859615058675420_n 12790999_909414059171404_7921731343689300950_n