ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទកម្ពុជាខេត្តពោធិ៍សាត់បានចុះសួរសុខទុក្ខដល់ជនចាស់ជរាក្នុងភូមិ


កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ រួមដំណើរជាមួយសហការី បានចុះសួរសុខទុក្ខចាស់ជរាគ្មានទីពឹងចំនួន១១នាក់ នៅក្នុងភូមិចំនួន៨ នៃឃុំបឹងកន្ទួត ស្រុកក្រគរ ។
ប្រធានគណៈកម្មាធិការសាខា បាននាំប្រសាសន៍សួរសុខទុក្ខផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសចាស់ជរាគ្មានទីពឹង ។
ប្រធានគណ:កម្មាធិការសាខា បាននាំយកអំណោយមនុស្សធម៌ ជាសម្ភារៈទៅចែកជូនដល់លោកយាយ លោកតា ក្នុងម្នាក់ៗទទួលបាន ៖
អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកសុទ្ធ១យួរ, ទឹកសុីអុីវ២ដប, ទឹកត្រី២ដប, ក្រមា១ និងថវិកាមួយចំនួន ។
ប្រធានគណ:កម្មាធិការ ក៏បានជម្រាបជូនថា នឹងជួយសង់ផ្ទះជូនលោកយាយឈោ្មះ ចេង ណយ ដែលមានជីវភាពខ្វះខាតជាងគេ រស់នៅភូមិបឹង ឃុំបឹងកន្ទួត នៅក្រោយចូលឆ្នាំប្រពៃណីខ្មែរ ៕

971454_962561483799307_6158259362678865392_n 971527_962561607132628_8066610408393775752_n 1919177_962561543799301_7815530355071307961_n