ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល
មានទីកន្លែងកំណើត នៅភូមិបន្ទាយយួន ឃុំស្យា ស្រុកកណ្ដៀង ខេត្តពេាធិសាត់។ ពេលទំនេរ ឯកឧត្តម ចូលចិត្តលេងកូនហ្គោល និងចំនាយពេលវេលានៅជាមួយក្រុមគ្រួសារ។ កាលពីកុមារភាព ឯកឧត្តម ចូលចិត្តលេងប៊ូល លេងវាយសី និងលេងហឹុង ដែលជាល្បែងនិយមលេងមួយរបស់ក្មេងៗនៅតាមទីជនបទ។ នៅបឋមវ័យ ឯកឧត្តម ជាសិស្សម្នាក់ដែលមានការតស៊ូ និងរៀនពូកែ ដែលតែងតែទទួលបានចំនាត់ថ្នាក់លេខ ១ និង លេខ ២ ជានិច្ច ហើយ គណិតវិទ្យា គឺជាមុខវិជ្ជាឯកទេស របស់ ឯកឧត្តម។ ចំពេាះភាសាវិញ ក្រៅអំពីភាសាខ្មែរ ដែលជាភាសាដើមកំណើត ឯកឧត្តម ក៍ប្រើប្រាស់ផងដែរ នូវភាសាបារាំង និង អង់គ្លេស សំរាប់ការទំនាក់ទំនង។
នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០១២ ឯកឧត្តម ត្រូវបាន សមាគមអតីតសិស្សខេត្តពេាធិសាត់ ប្រសិទ្ធនាមថា ជាវីរៈព្រឹទ្ធាចារ្យ។
ចំពេាះបុគ្គលិកលក្ខណៈវិញ ឯកឧត្តម ជារដ្ឋមន្រ្តីដែលដែលមត់ចត់នឹងការងារ មានទំនួលខុសត្រូវខ្ពស់ និងមិនចេះពិសារស្រា។ នៅក្នុងពិធីផ្លូវការនានា ឯកឧត្តម ពិសារត្រឹមតែមួយក្អឹក ពីរក្អឹក ប៉ុននេាះដើម្បីទុកជាការស្វាគមន៍ និង ការរាប់អាន។ ឯកឧត្តម ត្រូវបានប្រជាជនក្នុងខេត្តពេាធិសាត់ទទួលស្គាល់ថា ជាមនុស្សម្នាក់ដែលសាមញ្ញ និងបានកសាងសមិទ្ធផលនានាជាច្រើនជូនខេត្តពេាធិសាត់នាពេលកន្លងមក។