ពិធីបើកវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី ១៦នៅស្នាក់ការ កណ្តាលគណបក្សប្រជាជនកម្ពុជា
នៅព្រឹកថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០១៦ នៅស្នាក់ការកណ្តាលគណបក្ស ប្រជាជនកម្ពុជា មានប្រារព្ធពិធីបើកវគ្គអប់រំនយោបាយរបស់ គណបក្ស ជំនាន់ទី ១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការនៃ គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ព្រមទាំងមានការចូល រួមជាកិត្តិយសពីសំណាក់ឯកឧត្តមជាប្រធាន និងអនុប្រធានស្ថាប័ន ជុំវិញគណៈកម្មាធិការកណ្តាល ។
ក្នុងឱកាសនោះ សម្តេចអនុប្រធានគណបក្សបានថ្លែងថា រាជរដ្ឋាភិ បាលនីតិកាលទី ៥ នៃរដ្ឋសភា បាន និងកំពុងបន្តជំរុញអនុវត្តកាន់តែ សកម្មប្រកបដោយផ្លែផ្កានូវកម្មវិធីកំណែទម្រង់ទូលំទូលាយ និងស៊ី ជម្រៅរបស់ខ្លួនដោយការប្តេជ្ញាចិត្តខ្ពស់ ទោះបីក្នុងដំណើរការនេះ យើងត្រូវជួបនឹងបញ្ហាប្រឈមយ៉ាងច្រើនក៏ដោយ ។ សម្តេចអនុ ប្រធានគណបក្សក៏បានគូសបញ្ជាក់ថា ការពង្រឹងជួរមន្រ្តីគណបក្ស នៅគ្រប់ថ្នាក់ គ្រប់ផ្នែក ជាការងារដ៏សំខាន់មួយក្នុងការកសាង ពង្រឹងគណបក្ស ដើម្បីធានាជោគជ័យនៅគ្រប់កាលៈទេសៈ និងគ្រប់ ស្ថានភាព ។ គណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក ត្រូវខិតខំប្រឹងប្រែងឲ្យកាន់ តែខ្លាំងថែមទៀតប្រកបដោយប្រសិទ្ធភាព ក្នុងការអនុវត្តតួនាទី និង ភារកិច្ចរបស់ខ្លួន ត្រូវពុះពារលប់បំបាត់នូវភាពសកម្មនានា ដែលបង្ក ដោយមន្រ្តីមួយចំនួនតូច ធ្វើឲ្យប៉ះពាល់ដល់ជំនឿរបស់ប្រជាជន មកលើការដឹកនាំរបស់គណបក្ស និងរាជរដ្ឋាភិបាល ។
សម្តេចអនុប្រធានគណបក្សក៏បានរំឭកថែមទៀតថា ពីពេលនេះរហូត ដល់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ នាឆ្នាំ ២០១៨ គឺ ជាពេលវេលាដ៏មានសារៈសំខាន់បំផុតនៅក្នុង ការបន្ត អនុវត្តកម្មវិធីនយោបាយ ក៏ដូចការត្រៀមលក្ខណសម្បត្តិឲ្យបាន គ្រប់ គ្រាន់សម្រាប់ការបោះឆ្នោតទាំងពីរនេះ ។ ព្រមជាមួយនេះ សម្តេចអនុប្រធានគណបក្ស ក៏បានណែនាំដល់សិក្ខាកាមទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការសិក្សា និងអនុវត្តនូវប្រការកំណត់ នានារបស់វគ្គ ប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ ។