ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ធីរជុំវិញខេត្ត អភិបាលស្រុក និង ដោយមានការរួមពីប្រតិភូសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និង ជាអនុប្រធានគណៈកម្មាធិការ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និង អភិវឌ្ឍន៍ បានចុះសំណេះសំណាលសួរសុខទុក្ខ និង នាំយកអំណោយ ទៅចែកជូននាយទាហាន នាយទាហានរង និង ពលទាហាន កងវរៈសេនាតូច ការពារព្រំដែនលេខ ៥០៨ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំវក អដ្ឋស័ក ពស២៥៦០ ដែលមានទីតាំងស្ថិតនៅជួរមុខព្រំដែន ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០១៦ ។
ក្នុងនាម ឯកឧត្តម ម៉ៅ ធនិន ជាអភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តមនឹងបន្តចងសម្ពន្ធ័មេត្រីភាព ជាមួយកងវរៈសេនាតូច ការពារព្រំដែនលេខ ៥០៨ ព្រមទាំងបន្តការចុះសួរសុខទុក្ខ និង ផ្តល់អំណោយ ដល់កងទ័ពរបស់យើង ដើម្បីជាការលើកទឹកចិត្ត ដ៏សំខាន់ក្នុងបុព្វហេតុ ការពារជាតិមាតុភូមិ និង ភាពសុខសាន្ត របស់ប្រជាពលរដ្ឋ ក៏ដូចជាផ្សារភ្ជាប់មនោសញ្ចេនា រវាងសមរភូមិមុខ និង សមរភូមិក្រោយ ឲ្យកាន់តែជិតសិ្នទ្ធថែមទៀត ។