ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ក់ រ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទទួលស្វាគមន៌ គណៈប្រតិភូគណៈកម្មាធិការប្រជាជន ខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០១៦ នៅសាលប្រជុំសាលាខេត្ត ។
ការអញ្ជើមករបស់គណៈប្រតិភូគណៈកម្មាធិការប្រជាជន ខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនារសៀលនេះ គឺដើម្បីជួបសំណេះសំណាល និង ជូនពរថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំវក អដ្ឋស័ក ពស២៥៦ នាពេលខាងមុខនេះ ៕