ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ក់ រ៉ា អភិបាលរងនៃគណៈអភិបាលខេត្ត តំណង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញ លើកទី១០ ឆ្នាំទី២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី ០៧ ខែ មេសោ ឆ្នាំ ២០១៦ នៅសាលប្រជុំសាលខេត្ត ដោយពិភាក្សាលើរបៀបវារៈចំនួន ៥ ។
របៀបវារៈសំខាន់ៗចំនួន ៥ ដែលលើកមកពិភាក្សានៅក្នុងកិច្ចប្រជុំនោះរួមមាន៖
១-ពិនិត្យ និង អនុម័តសេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៩ ឆ្នាំទី២ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំខែមីនា ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្ត
៣-ពិនិត្យ និង អនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៦ របស់រដ្ឋបាលខេត្ត
៤-របាយការណ៍គណៈកម្មាធិការនានា របស់ក្រុមប្រឹក្សាខេត្ត
៥-បញ្ហាផ្សេងៗ…