មន្រ្តីអាវុធហត្ថខេត្តពោធិ៍សាត់ ចំនួន៣៩នាក់ ក្នុងនោះមន្ត្រីអាវុធហត្ថចំនួន ១នាក់ ឈ្មោះ ហ៊ុន សុភក្តិ ត្រូវបានប្រកាសតម្លើងឋានន្តរស័ក្តិ ជាមេបញ្ជាការរងកងរាជអាវុធហត្ថ តាមប្រកាសលេខ ៩០៤អនក្រ.តត ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ នាព្រឹកថ្ងៃទី ០៦ ខែ មេសា ឆ្នាំ ២០១៦ នៅសាលប្រជុំអាវុធហត្ថខេត្ត ក្រោមវត្តមានរបស់ ឯកឧត្តមឧត្តមសេនីយ៍ទោ អន សុខុន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្តលើផ្ទៃប្រទេស និង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង លោកជំទាវ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ស្នងការរងនគរបាលខេត្ត មេបញ្ជាការរងតំបន់សឹងរងខេត្ត តំណាងសាលាដំបូងខេត្ត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត អភិបាលស្រុកគ្រប់ស្រុក និង កងកម្លាំងជាច្រើនរូបទៀត ។