ខ្សែបញ្ជូនជាតិជាកងសម្រាប់ពង្រីកនិងពង្រឹងសមត្ថភាពផ្គត់ផ្គង់អគ្គិសនីជូនរាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ (ពីមុន ២៥០ បច្ចុប្បន្នឡើងដល់លើស ៧៥០ មេហ្កាវ៉ាត់) និងឈានទៅជួយខេត្តព្រៃវែង និងស្វាយរៀងក្នុងពេលដ៏ខ្លីខាងមុខត្រូវបានដាក់ឲ្យប្រើប្រាស់ក្រោមអធិបតីភាព ឯឧ ស៊ុយ សែម និងលោកជំទាវឯកអគ្គរដ្ឋទូតចិននៅអនុស្ថានីយ៍ក្រុងតាខ្មៅ។ បន្ទាប់ពីកម្មវិធីនេះ ឯឧ កែវ រតនៈ បានដឹកនាំថ្នាក់ដឹកនាំនិងបុគ្គលិកអគ្គិសនីកម្ពុជាចូលគោរពវិញ្ញាណក្ខន្ធសពលោក ទៀង ករុណា មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានពលីក្នុងពេលចុះទៅបង្រ្កាបក្រុមជួញដូរគ្រឿងញៀន ។
+19