លោក ខូយរីដា អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានចាត់តាំងប្រតិភូមួយក្រុមដឹកនាំដោយលោក ខូយ រីដា និងលោក វ៉ាន់ ហ៊ាង នាយកប្រតិបត្តិ
សាខាកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌របស់សាខាទៅចែកជូនដល់គ្រួសារសព ដែលត្រូវបានភ្លើងឆេះ ទាងខ្ទម ទាំងខ្លួនស្លាប់ ស្ថិតនៅភូមិ អន្សរក្តាម ឃំុស្នារអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី ១៧ ខែសីហាឆ្នាំ២០១៥។