ពិធីបើកសិក្ខាសាលាស្ដីពី “ច្បាប់និងការប្រើប្រាស់ថាមពលបរមាណូសម្រាប់គោលបំណងអភិវឌ្ឍន៍” ក្រោមអធិបតីភាពឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល
ក្រោមកិច្ចសហការរៀបចំដោយក្រសួងរ៉ែ និងថាមពល និងទីភ្នាកងារថាមពល
បរមាណូ អន្តរជាតិហៅកាត់ថា (IAEA)នៃអង្គការសហប្រជាជាតិ។
សិក្ខាសាលានេះផ្ដោតលើការប្រើប្រាស់ថាមពលបរមាណូក្នុងគោលបំណងសន្តិភាព ផ្តោតលើទិដ្ឋភាពច្បាប់ស្ដីពីការប្រើប្រាស់ថាមពលបរមាណូប្រកបដោយសុវត្ថិភាពសន្តិសុខ និងទិដ្ឋភាពច្បាប់ស្ដីពីការទទួលខុសត្រូវចំពោះសីុវិលពេលមានគ្រោះថ្នាក់ដោយបរមាណូ។
————-
កាលបរិច្ឆេទ ៖ ព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦
ទីកន្លែង ៖ សណ្ឋាគារភ្នំពេញ ក្រុងភ្នំពេញ