ព្រឹកថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៦ នេះ ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត ពោធិ៍សាត់ និង ជាប្រធានគណកម្មាធិការកាកបាទ ក្រហមខេត្ត តំណាងដ៏ខ្ពង់ខ្ពស ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត អមដោយ លោក សៅ ដារឿន អភិបាលនៃគណៈអភិបាលស្រុកបាកាន ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា សាខាកាកបាទក្រហម ខេត្តពោធិ៍សាត់ បាននាំយក អំណោយមនុស្សធម៌សង្គ្រោះបន្ទាន់ ទៅផ្តល់ជូន ដល់លំនៅដ្ឋាន ប្រជាពលរដ្ឋ ចំនួន ១៩ គ្រួសារ ដែលជួបបញ្ហាដោយសារខ្យល់កន្ត្រាក់ បណ្តាលឲ្យរលំផ្ទះ និង របើកដំបូលស័ង្កសី ស្ថិតក្នុង ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំនួន ១៩ខ្នងផ្ទះ កាលពីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦។
ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត ពោធិ៍សាត់ និង ជាប្រធានគណកម្មាធិការកាកបាទ ក្រហមខេត្តពោធិ៍សាត់បាននាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ព្យុះ
