ព្រឹកថ្ងៃទី ៨ ខែ ឧសភា ឆ្នាំ ២០១៦ ក្រុមការងារត្រួតពិនិត្យសំណង់ស្នាក់ការគណបក្សខេត្ត បានអញ្ជើញចុះដល់ការដ្ឋាន ដើម្បីពិនិត្យជាក់ស្តែង
ការងារបច្ចេកទេសវិស្វកម្ម បទដ្ឋានបច្ចេកទេស នឹងការលាយបេតុងចាក់ប្លង់សេជាន់លើ បានវាយតម្លៃឃើញថាបានត្រឹមត្រូវល្អ វិស្វករសំណង់មានការ យកចិត្តទុកដាក់តាមបទដ្ឋានបានត្រឹមត្រូវ អាចទទួលយកបាន ក្រុមការងារនឹងមានការត្រួតពិនិត្យជាបន្តបន្ទាប់ទៀត ដើម្បីធានាគុណភាពសំណង់។