លោក លី សុគន្ធី ពីមុនជាអនុប្រធានមន្ទីរអប់រំ យុវជន និង កីឡា ត្រូវបានតែងតាំង ជាប្រធានមន្ទីរអប់រំ យុវជន និង កីឡា ខេត្តពោធិ៍សាត់ ជំនួសលោក សួង សុភី ដែលត្រូវចូលនិវត្តន៍ តាមប្រកាសលេខ ៣៤៦ អយកប្រ.ក ចុះថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៦ របស់ក្រសួងអប់រំ យុវជន និង កីឡា ចាប់ពីពេលនេះតទៅ ។
ពិធីប្រកាសចូលកាន់មុខតំណែងនេះ ត្រូវបានធ្វើឡើង នាព្រឹកថ្ងៃទី ០៩ ខែ ឧសភា ឆ្នាំ ២០១៦ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហង្ស ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និង មានការចូលរួមពីតំណាងមន្ទីរ អង្គភាព ស្ថាប័ន ពាក់ព័ន្ធនានាជុំវិញខេត្ត ជាច្រើននាក់ផងដែរ ។