ព្រឹកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០១៦ ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា អភិបាលរងនៃគណ:អភិបាលខេត្ត ឯកឧត្តម ម៉ៅ សាន សមាជិកក្រុមប្រឹក្សាខេត្ត បានចុះទៅពិនិត្យស្ពានបេតុងមួយ
កន្លែងដែលកងវិស្វ័កម្មកំពុងដំណើរកសរសាង់ឆ្លងកាត់ស្ទឹងពោធិ៍សាត់ ត្រើយខាងកើតជាប់ភូមិសំរោងយាក្នុងឃុំព្រងិល ត្រើយខាងលិចជាប់ភូមិក្របៅជ្រុំឃុំបាក់ចិញ្ចៀន ក្នុងស្រុកភ្នំក្រវាញ មានប្រវែង១២០ម៉ែត្រ ទទឹង ៩ ម៉ែត្រ។ ស្ពាននេះតាមការសន្និដ្ឋានប្រហែលជាអាចហើយរួចរាល់និងដាក់ឲ្យប្រជាជនបានប្រើប្រាស់នៅដើមឆ្នាំ ២០១៧ខាងមុខនេះ។