ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បន្ទាប់ពីមកកាន់តំណែងបានជាង ២ឆ្នាំ ក្នុងទឹកដីខេត្តពោធិ៍សាត់ ឯកឧត្តមបានសម្រេចសាងសង់រង្វង់មូលមួយកន្លែង នៅផ្លូវបំបែកជាប្រាំ ត្រង់ចំណុចច្រមុះជ្រូកផ្សារចាស់រួចរាល់ហើយ ដោយដាក់រូបអ្នកគ្រូកាន់ដៃសិស្សប្រុសស្រី ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។
ជាក់ស្តែងត្រង់ចំណុចផ្លូវបំបែកជាបួន គល់ស្ពានថ្មថ្មី ផ្លូវលេខ១០១ តែងតែជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ទើបឯកឧត្តម ចាត់ឲ្យមន្ទីរសាធារណៈការ និង ជញ្ជូនខេត្ត ធ្វើការសិក្សាគម្រោងរង្វង់មូលថ្មីមួយទៀត ដើម្បីកែសម្រួលចរាចរណ៍ ក៏ដូចជាអភិវឌ្ឍន៍ខេត្ត ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត ។
ទន្ទឹមនឹងនោះ បងប្អូនប្រជាពលរដ្ឋ ដែលជាអ្នកបើកបរទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលបើកបរ ចេះគោរពច្បាប់ចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ និង ត្រូវចេះយោគយល់អធ្យាស្រ័យគ្នាក្នុងការបើកបរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពិសេសជួយការពារអាយុជីវិត របស់បងប្អូនយើងទាំងអស់គ្នា ៕