នៅរសៀលថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០១៦ នៅស្នាក់ការគណបក្សប្រជាជនខេត្តពោធិ៍សាត់ មានកិច្ចប្រជុំមួយ ក្រោមអធិបតីភាព ឯកឧត្តម ខូយ សុខា ប្រធានគណ:កម្មាធិការគណបក្សប្រជាជនខេត្ត ដើម្បីពិភាក្សាការងារជាមួយប្រតិភូមន្ត្រីនៃគណ:ចលនាអង្គការ សមាគម និង ដៃគូអភិវឌ្ឍន៍ និងលើកកម្ពស់កិច្ចសហការល្អជាមួយគណបក្សគ្រប់ថ្នាក់។ ដែលមាន ឯកឧត្តម ឌិត ទីណា ប្រធានប្រតិភូនៃមន្ត្រីគណ:ចលនាអង្គការ សមាគម និង ដៃគូអភិវឌ្ឍន៍នៃគណ:ចលនាមហាជន។ ឯឧ. អឹុង ឌីប៉ូណា អនុប្រធាន និង លោកសឹុម សុខខេង សមាជិក។